Your concern of quality we care

ARGO adheres to professionalism and trustworthiness

អំពីក្រុមហ៊ុន ARGO Cambodia

Who we are!

គឺជាក្រុមហ៊ុនប្រឹក្សាយោបល់លើសេវាកម្មអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍។ ARGO Cambodia បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ហើយមានការិយាល័យកណ្តាលនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីធានាថាអតិថិជនដែលប្រើប្រាស់សេវាកម្មរបស់យើងទទួលបានឪកាសការងារ ក្រុមហ៊ុន ARGO Cambodia បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានាអាមេរិកមួយចំនួនដែលត្រូវការអ្នកធ្វើការជាច្រើននាក់នៅតាមរដ្ឋនានានៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ARGO Cambodia ក៏បានសហការជាមួយក្រុមហ៊ុនមេធាវីមួយដែលមានមូលដ្ឋាននៅរដ្ឋ Tennessee ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួយរៀបចំឯកសារអតិថិជនរបស់យើងសម្រាប់ការដាក់ពាក្យនៅក្រសួងសេវាសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) និងក្រសួងការបរទេសសហរដ្ឋអាមេរិក (DOS) ។ ក្រុមហ៊ុនច្បាប់នេះ ធ្លាប់បានជួយបេក្ខជនជាច្រើននាក់ឱ្យផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដោយជោគជ័យទាំងគ្រួសារ។ ប្រសិនបើបងប្អូនចង់ដាក់ពាក្យទៅធ្វើការតាមកម្មវិធី EB3 ឬចង់សុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ផ្សេងទៀត យើងខ្ញុំនៅរងចាំបម្រើសេវាកម្មរជានិច្ច។ សូមទាក់ទងមកយើងខ្ញុំតាមលេខ 012-968-568 ឬ 015-968-568។ សូមអរគុណ!

ហេតុអ្វីបានជាជ្រើសរើសប្រើសេវាកម្មរបស់យើង

នេះជាអ្វីដែលភ្ញៀវនិយាយពីយើង

១.​ ការឆ្លើយតបរហ័ស
ជាអ្នកប្រឹក្សាដែលឆ្លើយតបរហ័សបំផុត ហើយយកចិត្តទុកដាក់បំផុត។
២. គួរ​ឱ្យ​ទុក​ចិត្ត​
ជាអ្នកប្រឹក្សា​គួរ​ឱ្យ​ទុក​ចិត្ត​ណាស់ដោយសារ​អ្នក​គិត​អំពី​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់អតិថិជន។
៣. មានបទពិសោធន៍ច្រើន
ជាអ្នកប្រឹក្សាទទួលបានបទពិសោធន៍ និងទំនាក់ទំនងដ៏ល្អបំផុត។
៤. ជួយកាត់បន្ថយហានិភ័យ
ជាអ្នកប្រឹក្សាជួយស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់អតិថិជន ហើយផ្តល់ជាអនុសាសន៍ទៀតផង។
៥. មានគុណធម៌
ជាអ្នកប្រឹក្សាគិតពីការលំបាករបស់អតិថិជន មិនបញ្ចុះបញ្ចូលអតិថិជន។​
៦. ព័ត៌មានច្បាស់លាស់
ជាអ្នកប្រឹក្សាផ្តល់សារច្បាស់លាស់ប្រកបដោយការជឿជាក់ មិនបំផ្លើសព័ត៌មាន។

Our Services

ARGO Cambodia ផ្តល់សេវាប្រឹក្សាយោបល់លើទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ការស្នាក់នៅអចិន្ត្រៃយ៍ ឬប័ណ្ណបៃតងសម្រាប់ការរស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 និង EB-5។ យើងក៏ផ្តល់ការប្រឹក្សាសម្រាប់អតិថិជនដែលចង់ផ្លាស់ទៅរស់នៅក្នុងប្រទេសសាយប្រឹស និងអតិថិជនដែលត្រូវការការទទួលបានសញ្ជាតិនៅក្នុងប្រទេសផ្សេងទៀត ជាពិសេសប្រទេសក្នុងតំបន់ការីបៀន។

Premium Quality Services

យើងតែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងប្តេជ្ញាផ្តល់សេវាកម្មរបស់យើងដោយភាពស្មោះត្រង់ វិជ្ជាជីវៈ សុចរិតភាព និងគុណធម៌។ ក្តីបារម្ភរបស់អតិថិជនគឺជាកង្វល់របស់យើង។ យើងផ្តល់ដំបូន្មាន ការផ្តល់យោបល់ និងអនុសាសន៍ដោយផ្អែកលើការអនុវត្តកន្លងមក ដើម្បីជួយកាត់បន្ថយហានិភ័យ និងកង្វល់ដែលអតិថិជនរបស់យើងមាន។ យើងជឿថា ប្រសិនបើអតិថិជនរបស់យើងបរាជ័យ យើងក៏បរាជ័យដែរ។
យើងដឹងពីបញ្ហាអតិថិជនរបស់យើង។ យើងដឹងពីដំណោះស្រាយ ហើយយើងធ្វើវាអោយល្អបំផុត ដោយយកចិត្តទុកដាក់បំផុត។