EB-3 ជាភាសាអង់គ្លេសមានន័យថា Employment-Based Category ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ ហើយវាមាន ៣ប្រភេទ។ EB-3 Unskilled ជាកម្មវិធីសម្រាប់អ្នកដែលគ្មានជំនាញ គ្មានបទពិសោធន៍ ជាកម្មវិធីទិដ្ឋាការសម្រាប់ការរស់នៅអាមេរិកទាំងគ្រួសារ ។
ដោយសារនៅអាមេរិកក្រុមហ៊ុនឬរោងចក្រជាច្រើនមានការលំបាកក្នុងការស្វែងរកអ្នកធ្វើការជាជនជាតិអាមេរិក ដោយសារជនជាតិអាមេរិកភាគច្រើនពួកគាត់មិនចង់ធ្វើការជាកម្មករ ឬគ្មានជំនាញ ឬក៏ធ្វើការកន្លែងដែលនៅឆ្ងាយ ឬក៏ធ្វើការកន្លែងដែលត្រជាក់នោះទេ។ ដូច្នេះ សភាអាមេរិកបានអនុញ្ញាតឲ្យអ្នកធ្វើការដែរជាជនជាតិបរទេសដែលគ្មានជំនាញ ឬបទពិសោធន៍ ចំនួន ១ម៉ឺននាក់ក្នុង ១ឆ្នាំ ឲ្យមកធ្វើការនៅអាមេរិក ហើយកម្មវិធីនេះស្របច្បាប់ មិនមែនជាកម្មវិធីបោកប្រាស់ទេ ហើយតាមរយះកម្មវិធីនេះអ្នកដាក់ពាក្យ អាចជាជនជាតិបរទេស ឬជនជាតិណាក៏ដោយ គ្រាន់តែជនជាតិខ្លះត្រូវការចំណាយពេលយូរទើបទទួលបាន GREEN CARD ដូចជាជនជាតិចិន ឥណ្ឌានិងហ្វីលីពីន។ អ្នកដាក់ពាក្យតាមកម្មវិធីនេះពេលបានជោគជ័យគាត់ទទួលបាន GREEN CARD ១០ឆ្នាំទាំងអស់គ្នា ប្ដី ប្រពន្ធ កូនៗទាំងអស់ តែកូនអាយុមិនឲ្យលើសពី ២១ឆ្នាំទេ ហើយដើម្បីដាក់ពាក្យមកកាន់កម្មវិធីនេះបាន បងប្អូនដាច់ខាតត្រូវតែមានក្រុមហ៊ុន ឬរោងចក្រធានាយើង ហើយនិងមានមេធាវីជួយយើងក្នុងដំណើរការដាក់ពាក្យ។ ក្រោយធ្វើការបាន ១ឆ្នាំ ឬ២ឆ្នាំ ឬ៣ឆ្នាំ អាចផ្លាស់រដ្ឋ ឬផ្លាស់រោងចក្រ ឬផ្លាស់ក្រុមហ៊ុនដែលធានាបងប្អូន ទៅធ្វើការនៅកន្លែងផ្សេងបាន។
កម្មវិធី EB-3 នេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដាក់ពាក្យនិងក្រុមគ្រួសារដូចជា
-ទី១ អ្វីដែលសំខាន់ទាំងអ្នកដាក់ពាក្យនិងក្រុមគ្រួសារ ពួកគាត់ទទួលបានសិទ្ធរស់នៅ សិទ្ធធ្វើការ និងសិទ្ធប្រកបអាជីវកម្ម ដោយស្របច្បាប់ និងអចិន្ត្រៃយ៍ ដូចជនជាតិអាមេរិកដែរ
-ហើយគ្រប់គ្នានឹងទទួលបាន GREEN CARD ឬប័ណ្ណបៃតងដែលមានសុពលភាព ១០ឆ្នាំ បន្ទាប់ពីពួកគាត់បានរស់នៅអាមេរិក ក្នុងចន្លោះពី៣ ទៅ៦ខែ
-កូនៗរបស់ពួកគាត់ដែលមានអាយុក្រោម ១៩ឆ្នាំ អាចចូលរៀនសាលារដ្ឋដោយឥតគិតថ្លៃ Free និងត្រូវបានសាលាថែទាំគាំពារបានយ៉ាងល្អ
-បន្ទាប់ពីពួកគាត់រស់នៅអាមេរិកបាន ៥ឆ្នាំ ពួកគាត់អាចដាក់ពាក្យសុំចូលសញ្ជាតអាមេរិកបាន
-អាចធានាឪពុក ម្ដាយ បងប្អូនបង្កើត ឲ្យមករស់នៅអាមេរិកបាន
-ពួកគាត់មានឱកាសបានប្រើប្រាស់សេវាកម្មថែទាំសុខភាពរបស់រដ្ឋ ដែលប្រកបដោយគុណភាព
-តាមរយះ GREEN CARD ពួកគាត់ក៏មានលទ្ធភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀតក្នុងពិភពលោក
លក្ខខណ្ឌដែលអាចដាក់ទៅធ្វើការនៅអាមេរិកតាមកម្មវិធី EB-3 មានដូចតទៅ៖
-ត្រូវតែជាមនុស្សដែលមានអាយុចាប៉ ១៨ឆ្នាំ រហូតដល់ ៥៥ឆ្នាំ (គឺវាអាស្រ័យលើកម្លាំងរបស់បងប្អូន)
-បងប្អូនត្រូវមានសុខភាពល្អ
-មិនមានជំងឺឆ្លងដែលគេហាម ដូចជារបេង ជំងឺទឹកនោមផ្អែម ជំងឺហង់សិន ជំងឺមហារីក និងជំងឺកាមរោគ និងជំងឺផ្សេងៗទៀត
-បងប្អូនមិនត្រូវមានបទឧក្រិដ្ឋ បទព្រហ្មទណ្ឌពីមុនមក
-បងប្អូនមិនត្រូវមានឈ្មោះមិនល្អនៅទូតអាមេរិក ធ្លាប់ធ្លាក់ស្ថានទូតពីមុនមក
-មិនត្រូវមានបញ្ហាទាក់ទងទៅនឹងភ្នែក ឬក៏ពិការភាព
-ត្រូវតែមានឯកសារត្រឹមត្រូវ ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ មានប៉ាស្ពរ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ បើលែងលះគ្នាមានសំបុត្រលែងលះ
-មានលទ្ធភាពក្នុងការបង់ថវិកាជូនមេធាវី
ចំពោះដំណាក់កាលទី១ ឯកសារតម្រូវមានដូចជា៖
-លិខិតឆ្លងដែន និង
-ប្រវត្តិរូបសង្ខេប
ចំពោះដំណាក់កាលទី២ ឯកសារតម្រូវមានដូចជា៖
-លិខិតឆ្លងដែនឬប៉ាស្ព័រ
-សំបុត្រកំណើត
-សៀវភៅគ្រួសារ
-សំបុត្រអាពាហ៍ពិពាហ៍ / លិខិតបញ្ជាក់ភាពនៅលីវ
-លិខិតថ្កោលទោស
-លិខិតពិនិត្យបញ្ហាសុខភាពដែលបញ្ជាក់ថាគ្មានជំងឺប្រចាំកាយ
ចំណាំ: រាល់ឯកសារដែលដាក់នឹងត្រូវបកប្រែជាភាសាអង់គ្លេស
– មិនចាំបាច់មានសញ្ញាបត្រ
– មិនចាំបាច់មានជំនាញ
– មិនចាំបាច់មានអ្នកធានា
– មិនចាំបាច់មានលុយតម្កល់ក្នុងធនាគារ
– មិនចាំបាច់មានបទពិសោធន៍ការងារ
– មិនចាំបាច់ចេះភាសា
ការដាក់ពាក្យមានបីដំណាក់កាល៖
១. សុំលិខិតបញ្ជាក់ការងារអចិន្ត្រៃយ៍ (LC) នៅក្រសួងការងារអាមេរិក (DOL)
២. ដាក់ញ្ញតិអន្តោប្រវេសន៍ (I-140) នៅក្រសួងអន្តោប្រវេសន៍ និងសញ្ជាតិ (USCIS)
៣. ដាក់ពាក្យនៅមជ្ឈមណ្ឌលទិដ្ឋាការជាតិ NVC និងសម្ភាសន៍នៅស្ថានទូតអាមេរិក
កត្តាដែរធ្វើឲ្យធ្លាក់ការសម្ភាសន៍នៅស្ថានទូតមានដូចជា :
-មានបញ្ហាសុខភាព និងមានជំងឺដែលរដ្ឋាភិបាលអាមេរិកហាម
-ឆ្លើយសំណួរខុសច្រើនពេក
-ធ្លាក់ការពិនិត្យសុខភាព
-បានប្រព្រឹត្តបទឧក្រិដ្ឋ និងប្រើសារជាតិញៀន
-ការភូតកុហក លាក់បាំងព័ត៌មាន ឯកសារមិនត្រឹមត្រូវ
-ធ្លាប់សម្ភាសន៍ធ្លាក់ ហើយខូចក្រេឌិត (ឯកសារមិនពិត ក្លែងឯកសារ )